បុព្វកថា៖
ការធ្វើឲ្យប្រជាពលរដ្ឋម្នាក់ៗ ទទួលបាននូវយុត្តិធម៌ស្ថិតនៅក្នុងក្រអៅបេះដូងនៃយុទ្ឋសាស្ត្រ រាជរដ្ឋាភិបាលកម្ពុជាក្នុងការ
ធ្វើអោយបានសម្រេចនូវអភិវឌ្ឍន៍ប្រកបដោយចីរភាព និងភាព ត្រឹមត្រូវដើម្បីជាគុណប្រយោជន៍ដល់ប្រជាពលរដ្ឋ ។
យុទ្ឋសាស្ត្រជាតិកាត់បន្ថយភាពក្រីក្រ សង្កត់ធ្ងន់ទៅលើការពង្រឹងស្ថាប័ន និងការជំរុញអភិបាលកិច្ចល្អដែលជាកត្តា
ចាំបាច់ធ្វើឲ្យ ដំណើរការលឿនទៅមុខ ។ វិស័យច្បាប់ និងតុលាការ ដែលមានដំណើរការល្អនិងធានាបាននូវ យុត្តិធម៌
សម្រាប់ប្រជាពលរដ្ឋគ្រប់រូប ជាធាតុសំខាន់បំផុតនៃយុទ្ឋសាស្ត្រ ។ ផែនការសកម្មភាព អភិបាលកិច្ចមានគំនិតផ្តួចផ្តើម
ជាអាទិភាពជាងមួយរយសម្រាប់ធ្វើឲ្យអភិបាលកិច្ចល្អក្លាយ ទៅជាឆ្អឹងខ្នងនៃយុទ្ឋសាស្ត្រ របស់រាជរដ្ឋាភិបាល ។
ចាប់តាំងពីកិច្ចព្រមព្រៀងទីក្រុងប៉ារីសមក ហើយជាពិសេសក្នុងរយៈពេលប្រាំឆ្នាំចុង ក្រោយនេះកម្ពុជាអាចមាន
មោទនភាព ចំពោះភាពជឿនលឿនដែលកើតមានឡើងនៅក្នុងគ្រប់ទិដ្ឋភាពនៃអភិបាលកិច្ច ។ ល័ក្ខខ័ណ្ឌដែល
ត្រូវបំពេញសម្រាប់បង្ក ឲ្យមាន សន្តិសុខលទ្ឋិប្រជាធិបតេយ្យ នីតិរដ្ឋនិងសេដ្ឋកិច្ចទីផ្សារ ត្រូវបានរៀបចំរួចជាស្រេច ។
ស្ថាប័នថ្មីៗត្រូវបានបង្កើត ឡើងឯស្ថាប័នមានស្រាប់ក៏ត្រូវបានពង្រឹង ។ កម្ពុជាកំពុងតែត្រៀមខ្លួនចូលជាសមាជិក
អង្គការពាណិជ្ជកម្មពិភពលោកនឹង កំពុងតែឆ្លើយតប នឹងល័ក្ខខ័ណ្ឌដ៏តឹងរ៉ឹងទាំងឡាយនៃអង្គ- ការនេះ។
កំណែទម្រង់ច្បាប់ និងតុលាការ ក៏មានការជឿនលឿនគួរឲ្យកត់សំគាល់ដែរ ។ ដោយមានការជួយជ្រោមជ្រែងពី
សំណាក់ ដៃគូទាំងឡាយ ការស្ថាបនាឡើងវិញនូវប្រព័ន្ឋតុលាការ និងការកសាងនូវធាតុសំខាន់ៗនៃក្របខ័ណ្ឌច្បាប់
បានបោះជំហាន ទៅមុខយ៉ាងវែង ។ បច្ចុប្បន្ននេះការយកចិត្តទុកដាក់បាននិងកំពុងផ្តោតទៅលើការធានាឲ្យមានការ
អនុវត្ត និងការផ្តល់ យុត្តិធម៌ឲ្យបានត្រឹមត្រូវ និងប្រកបដោយសមធម៌។
ចាប់ពីដើមដំបូងនៃអាណត្តិរបស់ខ្លួនមក រាជរដ្ឋាភិបាលបានប្រគល់ និងសម្រួលការងារដល់ក្រុមបេសកជនមួយចំនួន
ដើម្បី រៀបចំយុទ្ឋសាស្ត្រ និងកម្មវិធីសរុបមួយសម្រាប់សម្រប សម្រួលការងារកំណែទម្រង់ច្បាប់ និងតុលាការ ឲ្យបានល្អ
ប្រសើរ ។ គោលដៅគឺធ្វើឲ្យបានចប់សព្វគ្រប់នូវយុទ្ឋសាស្ត្រ និងផែនការសកម្មភាពមួយ ដែលបង្កលក្ខណៈឲ្យបាន
សម្រេចនូវគោល បំណងនៃការបង្កើតវិស័យច្បាប់ និងតុលាការមួយ ដែលគួរទុកចិត្តបានមានចីរភាពសម្រាប់ទ្រទ្រង់
ដល់សិទ្ឋិបុគ្គលការ បែងចែកអំណាច និងនីតិរដ្ឋនៅក្នុងលទ្ឋិប្រជាធិបតេយ្យសេរីដែលជំរុញឲ្យមានការរីកចំរើននៃ
សេដ្ឋកិច្ចនាំមុខដោយវិស័យ ឯកជន ។
ចក្ខុវិស័យ និងផែនការសកម្មភាពនៃកំណែទម្រង់ច្បាប់ និងតុលាការ មានមូលដ្ឋានគ្រឹះក្នុងតម្លៃជាស្នូលសំខាន់ៗចំនួន
បួននៃរដ្ឋធម្មនុញ្ញកម្ពុជាគឺ សិទ្ឋិបុគ្គល លទ្ឋិប្រជាធិបតេយ្យសេរីការបែងចែកអំណាចដាច់ពីគ្នា និងនីតិរដ្ឋ។ ចក្ខុវិស័យ
និងផែនការសកម្មភាពនេះ ចង្អុលបង្ហាញយ៉ាងច្បាស់លាស់នូវគោលបំណង និងយុទ្ឋសាស្ត្រដ៏ជាក់លាក់ និងកំណត់
អាទិភាពនៃគំនិតផ្តួចផ្តើមនានា ដែលបង្កលក្ខណៈសំរាប់ការជឿនលឿនប្រកបដោយចីរភាព។
កូនសៀវភៅនេះ ត្រូវបានរៀបចំឡើងសំរាប់ធ្វើការចែកផ្សាយជាទូទៅ ដើម្បីពន្យល់ អំពីវិសាលភាពនិងទំហំនៃកិច្ច
ប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងកំណែទម្រង់ច្បាប់និង តុលាការ ឈរលើមូលដ្ឋាននៃចក្ខុវិស័យ និងផែនការ
សកម្មភាព ដែលជាលទ្ឋផលនៃការពិគ្រោះ យោបល់យ៉ាងទូលំទូលាយ នៅក្នុងជួររាជរដ្ឋាភិបាល តុលាការ វិស័យ
ឯកជន សង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍នានា។
ជោគជ័យនៃប្រទេសកម្ពុជា អាស្រ័យយ៉ាងមាំទៅលើគុណភាពនៃភាពជាដៃគូ និង លទ្ឋភាពនៃការផ្តល់មធ្យោបាយ
ឲ្យបាន ទាន់ពេលវេលា ។ កិច្ចការនេះ ត្រូវមានកុងសង់ស៊ីស យ៉ាងទូលំទូលាយចំពោះអ្វីដែលត្រូវធ្វើ និងឆន្ទៈយ៉ាង
មោះមុតចំពោះការប្តូរផ្លាស់។
|