ចក្ខុវិស័យ

ចក្ខុវិស័យ៖

ចក្ខុវិស័យរបស់រាជរដ្ឋាភិបាលសម្រាប់វិស័យច្បាប់ និងតុលាការ មានមូលដ្ឋានគ្រឹះនៅក្នុង តម្លៃដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ និងគោលការណ៍នៃច្បាប់អន្តរជាតិទាំងឡាយ ដែលកម្ពុជា បានចុះហត្ថលេខា ។ ចក្ខុវិស័យសម្រាប់វិស័យច្បាប់ និងតុលាការនេះ មានទិសដៅដូចតទៅ ៖

ធានាការពារសិទ្ឋិសេរីភាពផ្ទាល់ខ្លួន រួមទាំងកម្មសិទ្ឋិរបស់បុគ្គលគ្រប់រូប ទូទាំងប្រទេស តាមរយៈការផ្តល់យុត្តិធម៌ ទាន់ពេលវេលា មានប្រសិទ្ឋភាព និងមានភាពត្រឹមត្រូវ
ធានាការពារឲ្យមានលទ្ឋិប្រជាធិបតេយ្យសេរីនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលមាន អធិបតេយ្យ
ធានាឲ្យមានក្របខ័ណ្ឌច្បាប់ និងតុលាការមួយ ដែលអាចជឿទុកចិត្ត និងមាន ស្ថិរភាព ក្នុងប្រព័ន្ឋនៃការបែងចែក អំណាចដាច់ពីគ្នា ដែលមានតុលាការមួយឯករាជ្យ និងមាន សមត្ថភាព
អនុវត្តតាមនីតិរដ្ឋនៅក្នុងសេដ្ឋកិច្ចទីផ្សារសេរី
យកស្ថាប័នទាំងឡាយ ដែលអនុវត្តគោលការណ៍អភិបាលកិច្ចល្អ ជាបង្អែក
ធានាឲ្យជនគ្រប់រូបមានលទ្ឋភាពទទួលបាននូវយុត្តិធម៌ ប្រកបដោយប្រសិទ្ឋភាព ក្នុង ដំណើរការត្រឹមត្រូវនៅចំពោះ មុខតុលាការ ឬយន្តការដោះស្រាយទំនាស់ផ្សេងទៀត នៅ ក្នុងការដោះស្រាយវិវាទគ្រប់ប្រភេទ ដែលកើតមានរវាង រដ្ឋ និងបុគ្គល និងរវាង បុគ្គល និងបុគ្គល
ធានាការអនុវត្តមិនលំអៀង និងទាន់ពេលវេលា នូវរាល់សេចក្តីសម្រេចទាំងឡាយដែល ស្របច្បាប់
ធ្វើឲ្យមានតម្លាភាពនិងជំរុញឲ្យប្រជាពលរដ្ឋមានការយល់ដឹងអំពីសិទ្ឋិ និងកាតព្វកិច្ច របស់ខ្លួន
ធ្វើឲ្យប្រជាពលរដ្ឋមានការជឿទុកចិត្ត និងការគោរពចំពោះតុលាការ ដែលប្រតិបត្តិ ការងារ ក្នុងស្មារតីវិជ្ជាជីវៈនិយម មានសីលធម៌ និងការទទួលខុសត្រូវស្តង់ដាកម្រិត ខ្ពស់។











របាយការណ៍
ស្វែងយកឯកសារ








































ដៃគូរអភិវឌ្ឍន៍
© រក្សាសិទិ្ធគ្រប់យ៉ាងដោយអគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាកំណែទម្រង់ច្បាប់និងប្រព័ន្ធយុតិ្តធម៌ ២០០៧-២០០៩