សិក្ខាសាលាផ្សព្វផ្សាយ ស្ដីពីកម្មវិធីពិភាក្សាផ្លាស់ប្ដូរយោបល់លើកម្មវិធីសកម្មភាពសម្រាប់អនុវត្ដ យុទ្ធសាស្ដ្រកំណែទម្រង់ច្បាប់ និង តុលាការ ជាមួយភ្នាក់ងារអនុវត្ដ និងសង្គមស៊ីវិល
នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០០៨ ចាប់ពីម៉ោង ៨ និង ៣០ នាទី នៅសណ្ឋាគារសាន់វេ ក្រុមប្រឹក្សាកំណែទម្រង់ច្បាប់ និងប្រព័ន្ធ យុត្ដិធម៌ តាមរយៈអង្គភាពគ្រប់គ្រងគម្រោងកំណែទម្រង់ច្បាប់និងតុលាការ បានរៀបចំសិក្ខាសាលាមួយពេញមួយថ្ងៃ ក្រោម អធិបតីភាព ឯកឧត្ដម សំ សុខផល អនុប្រធានក្រុមប្រឹក្សាអ្នកច្បាប់ទីស្ដីការគណៈរដ្ឋមន្ដ្រី ជាតំណាងអង្គភាពសម្របសម្រួល អចិន្ដ្រៃយ៍នៃក្រុមប្រឹក្សាកំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្ដិធម៌ ឯកឧត្ដម ឈុន ស៊ីរុន អភិបាលខេត្ដកណ្ដាល និងឯកឧត្ដម ប៉ា សុជាតិវង្ស អភិបាល រងរាជធានីភ្នំពេញ។
សមាសភាពចូលរួមមាន តំណាងមកពីក្រសួងស្ថាប័នរបស់ រាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល ពាក់ព័ន្ធក្នុងវិស័យយុត្ដិធម៌ សរុបប្រមាណ ២៧០ នាក់។
គោលបំណងនៃអង្គសិក្ខាសាលា គឺ ៖
- ដើមី្បផ្សព្វផ្សាយចក្ខុវិស័យ យុទ្ធសាស្ដ្រ និងកម្មវិធីសកម្មភាព សម្រាប់អនុវត្ដយុទ្ធសាស្ដ្រ កំណែទម្រង់ច្បាប់ និងតុលាការ ដែល រាជរដ្ឋាភិបាល បានអនុម័តកាលពីខែមេសា ឆ្នាំ២០០៥ កន្លងមក
- បង្ហាញអំពីលទ្ធផលសំខាន់ៗ ដែលក្រសួង ស្ថាប័នក្នុងវិស័យ សម្រេចបាន
- ផ្លាស់ប្ដូរយោបល់គ្នា ដើមី្បឆ្ពោះទៅរកភាពល្អប្រសើរជាង បច្ចុប្បន្នក្នុងការអនុវត្ដកម្មវិធី សកម្មភាព ដែលបានកំណត់ នៅក្នុង ទិសដៅជាយុទ្ធសាស្ដ្រនៃកំណែទម្រង់ច្បាប់និងតុលាការទាំង ៧ រួមមាន៖
:: ទិសដៅជាយុទ្ធសាស្ដ្រទី ១ ៖ ពង្រឹងការការពារ សិទ្ធិ សេរីភាពរបស់បុគ្គល
::ទិសដៅជាយុទ្ធសាស្ដ្រទី ២ ៖ ធ្វើ ទំនើបកម្ម ក្របខ័ណ្ឌច្បាប់
::ទិសដៅជាយុទ្ធសាស្ដ្រទី ៣ ៖ ការបោះពុម្ពផ្សាយ ព័ត៌មានច្បាប់ និងសេចក្ដីសម្រេចរបស់តុលាការ
::ទិសដៅជា យុទ្ធសាស្ដ្រទី ៤ ៖ ជំនួយផ្នែកច្បាប់
::ទិសដៅជាយុទ្ធសាស្ដ្រទី ៥ ៖ ពង្រឹងសេវាកម្មយុត្ដិធម៌
::ទិសដៅជាយុទ្ធសាស្ដ្រទី៦ ៖ ការសិក្សានិងការបញ្ចូលយន្ដការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ
::ទិសដៅជាយុទ្ធសាស្ដ្រទី ៧ ៖ ពង្រឹងស្ថាប័នវិស័យច្បាប់ និងតុលាការ ឱ្យបំពេញអាណត្ដិរបស់ខ្លួនឱ្យបាន សម្រេច។
អង្គសិក្ខាសាលា បានស្ដាប់បទឧទ្ទេសនាមរបស់ឯកឧត្ដម សួង លាងហៃ នាយករងអង្គភាពគ្រប់គ្រងគម្រោង ស្ដីពីកម្មវិធី សកម្មភាពកំណែទម្រង់ច្បាប់និងតុលាការ និងបទឧទ្ទេសនាមរបស់ ឯកឧត្ដម ស៊ុយ ម៉ុងលាង នាយកអង្គភាពគ្រប់គ្រងគម្រោង ស្ដីពីលទ្ធផល នៃការអនុវត្ដកម្មវិធីកំណែទម្រង់ច្បាប់ និងតុលាការ គិតតាំងពីការ ដាក់ចេញនូវកម្មវិធីសកម្មភាពឆ្នាំ ២០០៥ រហូតមកដល់បច្ចុប្បន្ន។
មតិយោបល់ របស់អង្គសិក្ខាសាលា ត្រូវបានអង្គភាពគ្រប់គ្រង គម្រោងកត់ត្រាយ៉ាងយកចិត្ដទុកដាក់ និងយកទៅធ្វើការវិភាគ ចម្រាញ់យកលទ្ធផលដាក់ជូនក្រុមប្រឹក្សាកំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្ដិធម៌ ដែលមានឯកឧត្ដម សុខ អាន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ដ្រី និងឯកឧត្ដម ឌិត មន្ទី ប្រធានតុលាការកំពូល ជាសហប្រធាន ធ្វើការពិចារណា និងផ្ដល់ អនុសាសន៍ដល់ក្រសួង ស្ថាប័នពាក់ព័ន្ធអនុវត្ដ។
របៀបវារៈនៃកម្មវិធី