ពិធីចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នា រវាង ក្រុមប្រឹក្សាកំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្ដិធម៌ និង កម្មវិធីកិច្ចសហប្រតិបត្ដិការបច្ចេកទេសអាល្លឺម៉ង់ដ៍ *កំណែទម្រង់រដ្ឋបាល និងវិមជ្ឈការ * អនុវត្ដដោយGTZ
អនុសារណៈនៃការយោគយល់គ្នានេះ រៀបចំឡើងជាមូលដ្ឋាន សម្រាប់កិច្ចសហប្រតិបត្ដិការរវាង ក្រុមប្រឹក្សាកំណែ-ទម្រង់ច្បាប់ និងប្រព័ន្ធយុត្ដិធម៌ និងកម្មវិធីកិច្ចសហប្រតិបត្ដិការបច្ចេកទេស អាល្លឺម៉ង់ដ៍ *កម្មវិធី កំណែទម្រង់រដ្ឋបាល និងវិមជ្ឈការ*អនុវត្ដដោយ អង្គការ GTZ ដែលផ្ដោតជា សំខាន់លើការគាំទ្រសកម្មភាពជា អាទិភាពរបស់យុទ្ធសាស្ដ្រ កំណែទម្រង់ច្បាប់ និងតុលាការមាន ដូចជា៖
(១) សកម្មភាពអាទិភាព ១.៦.១ ស្ដីពីការណែនាំ និងការ រៀបចំទស្សទានអំប៊ូដស្មាន់សម្រាប់ ប្រទេសកម្ពុជាដើម្បីធានា បានតម្លាភាព គណនេយ្យភាព និងការឆ្លើយតបនៃការបំពេញការងាររបស់មន្ដ្រី រដ្ឋបាលសាធារណៈ,
◦
(២) សកម្មភាពអាទិភាព ២.៣.៤ ស្ដីពី ការរៀបចំ និងការអនុវត្ដការស្ទង់មតិ ជាមូលដ្ឋាន ពីសមត្ថភាពច្បាប់ និងការ តាក់តែងច្បាប់នៅតាមអង្គភាព នីតិកម្មរបស់ក្រសួង ដើម្បីធានាថា អំណាច និងមុខងារបែបវិមជ្ឈការ និងវិសហ-វិមជ្ឈការ នៅក្នុងច្បាប់ និងលិខិត បទដ្ឋានគតិយុត្ដផ្សេងៗទៀតត្រូវបានញ្ចូល និងតាក់តែងឡើង, និង
(៣) សកម្មភាពអាទិភាព ៣.១.៣ ស្ដីពី ការបោះពុម្ពផ្សាយច្បាប់ និងលិខិតបទដ្ឋានគតិយុត្ដ។
សកម្មភាពដែលបានស្នើសុំការគាំទ្រពីគម្រោងនេះ គឺធ្វើឡើងដើម្បី ផ្ដល់ការគាំទ្រដល់សេចក្ដី ត្រូវការ ជាអាទិភាពរបស់ រាជរដ្ឋាភិបាល ក្នុង ការអនុវត្ដយុទ្ធសាស្ដ្រកំណែទម្រង់វិស័យច្បាប់ និងតុលាការ របស់រាជរដ្ឋាភិបាលផង និងស្របតាម ក្របខ័ណ្ឌ ផែនការសកម្មភាពរបស់កម្មវិធីកិច្ច សហប្រតិបត្ដិការ បច្ចេកទេសអាល្លឺម៉ង់ដ៍*កម្មវិធី កំណែទម្រង់រដ្ឋបាល និងវិមជ្ឈការអនុវត្ដ ដោយ អង្គការ GTZ ផងដែរ។
របៀបវារៈនៃកម្មវិធី