សិក្ខាសាលា ស្ដីពីការស្ទង់មតិជាមូលដ្ឋាន នៃសមត្ថភាពតាក់តែងច្បាប់របស់អង្គភាពនីតិកម្ម ក្រសួងឬស្ថាប័ន
សិក្ខាសាលា ស្ដីពីការស្ទង់មតិជាមូលដ្ឋាន នៃសមត្ថភាពតាក់តែងច្បាប់របស់អង្គភាពនីតិកម្មក្រសួងឬស្ថាប័ន រៀបចំ ដោយអង្គភាពគ្រប់គ្រងគម្រោង នៃក្រុមប្រឹក្សាកំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្ដិធម៌ ក្រោមកិច្ចគាំទ្រពីកិច្ចសហ-ប្រតិបត្ដិការបច្ចេកទេស អាល្លីម៉ង់ដ៏ “កម្មវិធីកំណែទម្រង់រដ្ឋបាល និងវិមជ្ឈការ” អនុវត្ដដោយអង្គការ ជីធីហ្សេត (GTZ)

នៅព្រឹកថ្ងៃទី ២៣ ខែ មករា ឆ្នាំ ២០០៩ នៅសណ្ឋាគារកាំបូឌីយ៉ាណា មានរៀបចំសិក្ខាសាលាស្ដីពីការ ស្ទង់មតិជា មូលដ្ឋានលើអង្គភាពនីតិកម្មនិងសមត្ថភាពតាក់តែងច្បាប់របស់ក្រសួងឬស្ថាប័ន ក្រោមអធិបតីភាព ឯកឧត្ដម ស៊ុយ ម៉ុងលាង នាយកអង្គភាពគ្រប់គ្រងគម្រោង នៃក្រុមប្រឹក្សា កំណែទម្រង់ច្បាប់និងប្រព័ន្ធយុត្ដិធម៌ ដើម្បីស្វែងរកសេចក្ដី ត្រូវការរបស់ក្រសួងឬស្ថាប័ន សម្រាប់ការ ពង្រឹង សមត្ថភាពនៃអង្គភាពនីតិកម្មរបស់ក្រសួងនីមួយៗ ក្នុងការបំពេញ នូវអណត្ដិ របស់ខ្លួនដើម្បី ធ្វើការ តាក់តែងច្បាប់និង ការត្រួតពិនិត្យ សេចក្ដីព្រាងច្បាប់ឱ្យមាន ប្រសិទ្ធិភាព។

សិក្ខាសាលាស្ដីពី ការស្ទង់មតិជាមូលដ្ឋានលើអង្គភាពនីតិកម្ម និង សមត្ថភាពតាក់តែង ច្បាប់ របស់ក្រសួង ឬស្ថាប័ន ត្រូវបានសហការរៀបចំឡើងដោយ អង្គភាព គ្រប់គ្រងគម្រោង នៃក្រុម ប្រឹក្សាកំណែទម្រង់ ច្បាប់ និង ប្រព័ន្ធយុត្ដិធម៌ និង កម្មវិធីសហប្រតិបត្ដិការអាឡឺម៉ង់ដ៍(GTZ)។ ការស្ទង់មតិមាន គោលដៅស្វែង យល់លើ បញ្ហាសំខាន់ៗមួយចំនួន ៤ គឺៈ

- ស្ថានភាពបច្ចុប្បន្នលើការតាក់តែងច្បាប់ និង ស្ថាប័នដែលពាក់ព័ន្ធ ក្នុងដំណើរ ការតាក់តែង ច្បាប់ (ដូចជាក្រម- ខណ្ឌច្បាប់, យន្ដការ តាក់តែងច្បាប់គោលការណ៍ ណែនាំ ទាក់ទងនឹង ការតាក់តែង ច្បាប់ និង ធនធាននៃការ តាក់តែងច្បាប់ជាដើម)

- សេចក្ដីត្រូវការ ដើម្បី បំពេញសមត្ថភាពនៃការតាក់តែង ច្បាប់របស់អង្គភាពនីតិកម្ម

- ការផ្គត់ផ្គង់ដើម្បីបំពេញសមត្ថភាពនៃការតាក់តែងច្បាប់ របស់អង្គភាពនីតិកម្ម

- វិធាការដើម្បីធ្វើឱ្យប្រសើរឡើងនូវ សមត្ថភាព នៃការតាក់តែងច្បាប់របស់អង្គភាពនីតិកម្ម។

សិក្ខាសាលាថ្ងៃនេះ មានគោលបំណង៖

(១) ផ្សព្វផ្សាយ ការអនុវត្ដគម្រោង ការពង្រឹង សមត្ថភាព នៃ អង្គភាពនីតិកម្មរបស់ក្រសួង នីមួយៗ (ផែនការ សកម្មភាពលេខ ២.៣.៤) ដែល ជាផែនការ សកម្មភាពមួយក្នុង ចំណោមផែនការ សកម្មភាពចំនួន៩៧នៃ ការអនុវត្ដផែនការសកម្មភាព នៃ យុទ្ធសាស្ដ្រ កំណែទម្រង់ច្បាប់ និង តុលាការ ដែលបានការឯកភាពពី គណៈរដ្ឋមន្ដ្រី ក្នុងសម័យប្រជុំ ពេញអង្គនាថ្ងៃទី ២៩ ខែមេសា ឆ្នាំ២០០៥ និង

(២)ដើម្បីស្វែងរកការសហការពីក្រសួង និងស្ថាប័នទាំងអស់របស់រាជរដ្ឋាភិបាលក្នុង គោលដៅដើម្បីបង្កើត ផែនការយុទ្ធសាស្ដ្រជាតិមួយទាក់ទងនឹងការ ការពង្រឹងសមត្ថភាពនៃ អង្គភាពនីតិកម្មរបស់ក្រសួងនិង ស្ថាប័ន នីមួយៗនាពេលអនាគតក្នុងការបំពេញនូវ អណត្ដិ របស់ខ្លួនដើម្បីធ្វើការការតាក់តែងច្បាប់និង ការត្រួតពិនិត្យ សេចក្ដីព្រាងច្បាប់ ឱ្យមានប្រសិទ្ធិភាព។ របាយការណ៍បញ្ចប់មួយស្ដីពី ការស្ទង់មតិជាមូលដ្ឋាន លើអង្គភាពនីតិកម្ម និង សមត្ថភាព តាក់តែងច្បាប់ របស់ក្រសួងឬស្ថាប័ន នឹងដាក់ជូន ឱ្យអង្គសិក្ខាសាលាលើកទី២ ដើម្បីអនុម័ត នៅដើម ឆមាសទី ១ នៃ ឆ្នាំ ២០០៩ ហើយ អង្គភាពគ្រប់គ្រងគម្រោងនៃក្រុមប្រឹក្សា កំណែទម្រង់ច្បាប់និងប្រព័ន្ធយុត្ដិធម៌ និង កម្មវិធី សហប្រតិបត្ដិការអាឡឺម៉ង់ដ៍(GTZ) នឹងធ្វើការចែកផ្សាយ របាយការណ៍បញ្ចប់ នោះជាសាធារណៈជូន ក្រសួង ស្ថាប័ន និងជូនសហគមន៍អ្នកផ្ដល់ជំនួយឱ្យបាន ជ្រួតជ្រាបដើម្បីអនុវត្ដផែនការ សកម្មភាពបន្ដលើការ ការពង្រឹង សមត្ថភាព នៃ អង្គភាព នីតិកម្មរបស់ក្រសួងនិង ស្ថាប័ននីមួយៗ។
របៀបវារៈនៃអង្គប្រជុំ


















របាយការណ៍
ស្វែងយកឯកសារ








































ដៃគូរអភិវឌ្ឍន៍
© រក្សាសិទិ្ធគ្រប់យ៉ាងដោយអគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាកំណែទម្រង់ច្បាប់និងប្រព័ន្ធយុតិ្តធម៌ ២០០៧-២០០៩