កិច្ចប្រជុំក្រុមការងារជាន់ខ្ពស់គម្រោងតុលាការគំរូ
កាលពីថ្ងៃច័ន្ទ ទី២៥ ខែឧសភា ឆ្នាំ២០០៩ នៅសណ្ឋាគារ អាំងទែកុងទីណង់តាល់ ភ្នំពេញ មានបើកកិច្ចប្រជុំមួយនៃ ក្រុមការងារជាន់ខ្ពស់ គម្រោងតុលាការគំរូ ក្រោមអធិបតីភាពឯកឧត្តម ស៊ុយ ម៉ុងលាង អគ្គលេខាធិការ
របៀបវារៈនៃអង្គប្រជុំ
កាលបរិចេ្ឆទ៖ ថៃ្ងច័ន្ទ ទី២៥ ខែឧសភា ឆ្នាំ២០០៩
ទីកនែ្លង៖ សណ្ឋាគារ អាំងទែកុងទីណង់តាល់ ភ្នំពេញ
ភាសា៖ ខែ្មរ-អង់គេ្លស
រៀបចំដោយ៖ អគ្គលេខាធិការដ្ឋានៃក្រុមប្រឹក្សាកំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌

១៥ៈ៣០ ចុះឈ្មោះ
១៦ៈ០០-១៦ៈ១៥ សុន្ទរកថាបើកអង្គសិក្ខាសាលារបស់ ឯកឧត្ដម ស៊ុយ ម៉ុងលាង ប្រធានក្រុមការងារ បច្ចេកទេស និងជាន់ខ្ពស់តុលាការគំរូ
១៦ៈ១៥-១៦ៈ៣០ បទបង្ហាញរួមស្ដីពីការធ្វើផែនការយុទ្ធសាស្ដ្រតុលាការគំរូទាំង ៤ ដោយ លោក គង់ ផល្លៈ
១៦ៈ៣០-១៦ៈ៤៥ បទអន្ដរាគមន៍របស់ សាលាដំបូងក្រុងភ្នំពេញ ដោយតំណាងក្រុមការងារ តុលាការគំរូ របស់សាលាដំបូងក្រុងភ្នំពេញ
១៦ៈ៤៥-១៧ៈ០០ បទអន្ដរាគមន៍របស់ សាលាដំបូងខេត្ដកណ្ដាល ដោយតំណាងក្រុមការងារ តុលាការគំរូ របស់សាលាដំបូងខេត្ដកណ្ដាល
១៧ៈ០០-១៧ៈ៣០ សំរាក
១៧ៈ៣០-១៧ៈ៤៥ បទអន្ដរាគមន៍របស់ សាលាដំបូងខេត្ដបន្ទាយមានជ័យ ដោយតំណាង ក្រុមការងារ តុលាការគំរូរបស់សាលាដំបូងខេត្ដបន្ទាយមានជ័យ
១៧ៈ៤៥-១៨ៈ០០ បទអន្ដរាគមន៍របស់ សាលាដំបូងខេត្ដកំពង់ចាម ដោយតំណាង ក្រុម ការងារតុលាការគំរូ របស់សាលាដំបូងខេត្ដកំពង់ចាម
១៨ៈ០០-១៩ៈ០០ ការពិភាក្សា និងការអនុម័តលើផែនការយុទ្ធសាស្ដ្ររបស់សាលាដំបូងទាំង ៤ ដែលសម្រប សម្រួលដោយ ឯកឧត្ដម ស៊ុយ ម៉ុងលាង
១៩ៈ០០-១៩ៈ៣០ ការពិភាក្សាអំពីវិធានការបន្ដ ដើមី្បអនុវត្ដផែនការយុទ្ធសាស្ដ្រតុលាការគំរូ និងការបិទអង្គ ប្រជុំដោយ ឯកឧត្ដម ស៊ុយ ម៉ុងលាង
១៩ៈ៣០ ពិសាអាហារពេលល្ងាច (ផ្ដល់ជូន)




















របាយការណ៍
ស្វែងយកឯកសារ








































ដៃគូរអភិវឌ្ឍន៍
© រក្សាសិទិ្ធគ្រប់យ៉ាងដោយអគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាកំណែទម្រង់ច្បាប់និងប្រព័ន្ធយុតិ្តធម៌ ២០០៧-២០០៩