លទ្ធផលរំពឹងទុក៖
តុលាការឯករាជ្យ និងមានដំណើរការល្អប្រសើរត្រូវបានធានា
អាទិភាពកំណត់៖
៥.២.២ លក្ខន្តិកៈចៅក្រម និងឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមដែលមានដំណើរការយ៉ាង ពេញលេញ ដែលធានា នូវតម្លាភាពក្នុងការតែងតាំង ការតម្លើងស័ក្តិ ប្រាក់បៀវត្ស និងការដាក់វិនយ័ចៅក្រម និងព្រះរាជអាជ្ញា(ដំណាក់កាលទី១)
៥.២.៤ រៀបចំក្រមសីលធម៌សម្រាប់ចៅក្រម ព្រះរាជអាជ្ញា និងមន្ត្រីយុត្តិធម៌ (ដំណាក់កាលទី ១)
៥.២.៦ វិធានការប្រឆាំងអំពើពុករលួយ រួមទាំងច្បាប់ស្តីពីការប្រឆាំងនឹងអំពើពុករលួយ
៥.៣.២ វិធីសាស្ត្របង្កើតតុលាការគំរូ (ជាចង្កោមជាមួយសកម្មភាពលេខ ៥.៣.៣ និង ៥.៤.៣ )
៥.៤.២ សាលាចៅក្រមនិងសាលាសម្រាប់មន្ត្រីយុត្តិធម៌ រួមទាំងកម្មវិធីបណ្ដុះបណ្ដាលបន្ត សម្រាប់អ្នកមានតួនាទីទាំងអស់ (ការបណ្ដុះបណ្ដាលមូលដ្ឋាន ឯកទេស និងដំណោះស្រាយ បញ្ហា) ស្របទៅតាមសេចក្តីត្រូវការ
៥.៤.៤ វិធានការបង្កើតតុលាការ/សភាពាណិជ្ជកម្ម និងតុលាការ/សភាឯកទេសផ្សេងៗ រួមទាំងបែបបទតុលាការពាណិជ្ជកម្ម និងការបណ្ដុះបណ្ដាលអ្នកឯកទេសផ្នែកច្បាប់ពាណិជ្ជកម្ម
៥.៤.៥ វិធានាការបង្កើតតុលាការរដ្ឋបាល (ដំណាក់កាលទី ១)
៥.៥.១ ការស្ទង់មតិលើយន្តការអនុវត្តន៍ច្បាប់បច្ចុប្បន្ន ដើម្បីរកឲ្យឃើញចំណុចកែលំអ
ទាញយកព័ត៌មានលំអិត [PDF - 114KB]
អាទិភាពកំណត់៖
៥.២.២ ច្បាប់ស្តីពីលក្ខន្តិកៈចៅក្រម និងឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ដែលមានដំណើរការពេញលេញធានា បាននូវតម្លាភាពក្នុងការតែងតាំង ការតម្លើងស័ក្តិ បៀវត្ស និងការដាក់វិន័យចៅក្រម និងព្រះរាជអាជ្ញា (ដំណាក់កាលទី២)
៥.២.៤ រៀបចំក្រមសីលធម៌សម្រាប់ចៅក្រម ព្រះរាជអាជ្ញា និងមន្ត្រីយុត្តិធម៌ (ជាចង្កោមជាមួយសកម្មភាពលេខ ៥.៥.៥ )
៥.៣.៣ រៀបចំសេចក្តីណែនាំអំពីការគ្រប់គ្រងសំណុំរឿងក្តី និងតុលាការស្របទៅតាមបទប្បញ្ញត្តិ ់នៃក្រមនីតិវិធី ច្បាប់អង្គការស្តីពីការរៀបចំតុលាការ និងច្បាប់ស្តីពីរដ្ឋបាលតុលាការ (ជាចង្កោមជាមួយសកម្មភាព ៥,៣,២ និង ៥,៤,៣)
៥.៤.១ គោលនយោបាយរដ្ឋស្តីពីការបែងចែកថវិកាឲ្យតុលាការ (ភាគរយកំណត់របស់ថវិការដ្ឋាភិបាល)
៥.៤.៣ បំពាក់សម្ភារៈបរិក្ខារជូនតុលាការគ្រប់គ្រាន់ទាន់សម័យ រួមទាំងបរិក្ខារបច្ចេកវិទ្យា ព័ត៌មានដែលពាក់ព័ន្ឋ (ជាចង្កោមជាមួយសកម្មភាព ៥,៣,២ និង ៥,៣,៣)
៥.៤.៤ វិធានការបង្កើតតុលាការ/សភាពាណិជ្ជកម្ម និងតុលាការ/សភាឯកទេសផ្សេងទៀត រួមទាំងបែបបទ តុលាការពាណិជ្ជកម្ម និងការបណ្ដុះបណ្ដាលអ្នកឯកទេសផ្នែកច្បាប់ពាណិជ្ជកម្ម (ដំណាក់កាលទី ២)
៥.៤.៥ វិធានការបង្កើតតុលាការរដ្ឋបាល (ដំណាក់កាលទី ២)
៥.៥.២ បង្កើតស្ថាប័នសម្រាប់អនុវត្តសាលក្រម
៥.៥.៥ បញ្ចូលគោលការណ៍ក្រមសីលធម៌ទៅក្នុងកម្មវិធីសម្រាប់ការអប់រំមន្ត្រីតុលាការ នគរបាល មន្ត្រីពន្ឋនាគារ និងមន្ត្រីរាជការឯទៀត
ទាញយកព័ត៌មានលំអិត [PDF - 110KB]
អាទិភាពកំណត់៖
៥.១.១ ការអនុម័តច្បាប់នានាពាក់ព័ន្ឋនឹងអង្គតុលាការ និងអាណត្តិ និងភារកិច្ចនៃអ្នកមាន តួនាទីនៅក្នុងតុលាការ(ច្បាប់អង្គការស្តីពីការរៀបចំតុលាការ ច្បាប់ធានាឯករាជ្យភាពរបស់ សេវាកម្មអយ្យការ ច្បាប់លក្ខន្តិកៈចៅក្រម និងព្រះរាជាអាជ្ញា និងក្រមនីតិវិធីរដ្ឋប្បវេណី និងព្រហ្មទណ្ឌ ច្បាប់លក្ខន្តិកៈសម្រាប់មន្ត្រីតុលាការ ច្បាប់ស្តីពីសារការី)
៥.១.២ ក្រមសីលធម៌សម្រាប់មន្ត្រីរាជការ និងការពង្រឹងក្រុមប្រឹក្សាដាក់វិន័យមន្ត្រីរាជការ
៥.២.១ ការបង្កើតបទប្បញ្ញត្តិច្បាប់ នៅក្នុងក្រមនីតិវិធីសម្រាប់ធានាលទ្ឋភាពទទួលបាន សេចក្តីសម្រេចទាំងអស់របស់តុលាការ និងការប្តឹងឧទ្ឋរណ៍
៥.២.៣ ការបង្កើតក្រុមប្រឹក្សាសេវាកម្មយុត្តិធម៌
៥.២.៥ បទប្បញ្ញត្តិច្បាប់ និងសេចក្តីណែនាំ ស្តីពីទំនាស់ផលប្រយោជន៍
៥.៣.១ ច្បាប់ស្តីពីរដ្ឋបាលតុលាការ
៥.៥.៣ ក្រមសីលធម៌សម្រាប់មន្ត្រីអនុវត្តច្បាប់ទាំងអស់ រួមទាំងនគរបាល មន្ត្រីពន្ឋនាគារ មន្ត្រីរាជការ និងមន្ត្រីយុត្តិធម៌ពាក់ព័ន្ឋ
៥.៥.៤ ក្រុមប្រឹក្សាវិនយ័នានាសម្រាប់មន្ត្រីអនុវត្តច្បាប់
ទាញយកព័ត៌មានលំអិត [PDF - 82KB]