ទិសដៅជាយុទ្ធសាស្រ្តទីបួនៈ ធ្វើឱ្យប្រសើរឡើងនូវគុណភាពនៃដំណើររឿងក្ដីនិង សេវាពាក់ព័ន្ធ

លទ្ធផលរំពឹងទុក៖
ដំណើរការត្រឹមត្រូវចំពោះមុខស្ថាប័នរដ្ឋបាល និងតុលាការ និងសិទ្ធិនៃការប្ដឹងតវ៉ារបស់ជនគ្រប់រូប ត្រូវបានធានា



យុទ្ឋសាស្ត្រ ៖

៤.១ ផ្ដល់សេវាកម្មជំនួយផ្នែកច្បាប់ មានគុណភាពខ្ពស់ ងាយរក ស្របទៅតាមសេចក្ដីត្រូវការរបស់ពលរដ្ឋ

៤.២ បង្កើនចំនួនមេធាវីយោងតាមលក្ខណៈវិនិច្ឆ័យដែលរៀបចំសម្រាប់ផ្ដល់យោបល់ផ្នែកច្បាប់ និងសេវាដទៃទៀត ដល់អ្នកមានវិវាទ និងកូនក្ដីដទៃទៀតសម្រាប់ប្រជាពលរដ្ឋទាំងអស់ក្នុងប្រទេស និងជនបរទេសដែលពាក់ព័ន្ធ ឬ កំពុងតែពាក់ព័ន្ធនៅកម្ពុជា រួមមានការផ្ដល់ការបណ្ដុះបណ្ដាលសមស្របដល់និស្សិតច្បាប់ កម្មវិធីបណ្ដុះបណ្ដាល វិជ្ជាជីវៈបន្ដ ដើម្បីធានាឱ្យការផ្ដល់យោបល់ជូនអតិថិជននូវជំនួយផ្នែកច្បាប់មានគុណភាពខ្ពស់ តាមការដែលអាចធ្វើ ទៅបាន

៤.៣ ធានាថាដំណើរការត្រឹមត្រូវត្រូវបានកំណត់ដោយច្បាប់ និងគោរពដោយចៅក្រម មេធាវី មន្ដ្រីតុលាការ និង មន្ដ្រីអនុវត្ដច្បាប់ឯទៀត និងធានាថា មន្ដ្រីពាក់ព័ន្ធមានព័ត៌មានគ្រប់គ្រាន់អំពីដំណើរការត្រឹមត្រូវ
អាទិភាពកំណត់៖

៤.១.១ គោលនយោបាយ និងលិខិតបទដ្ឋានស្តីពីតំណាងផ្នែកច្បាប់ និងជំនួយផ្នែកច្បាប់ រួមទាំងការធានានូវសេរីភាពរបស់អង្គការមិនមែនរដ្ឋាភិបាលដើម្បីផ្តល់ជំនួយផ្នែកច្បាប់ (ដំណាក់កាលទី១)

៤.១.២ ធ្វើការស្ទង់មតិអំពីលទ្ឋភាព និងសេចក្តីត្រូវការសម្រាប់ជំនួយផ្នែកច្បាប់ ឈរលើទស្សនៈដើម្បីបំពេញចន្លោះប្រហោង

៤.២.១ ការពិនិត្យឡើងវិញលើច្បាប់ស្តីពីលក្ខន្តិកៈមេធាវី និងការសម្រួលនីតិវិធីរួមទាំង លក្ខណៈវិនិច្ឆយ័មានតម្លាភាព ដើម្បីចូលជាសមាជិកគណៈមេធាវី

៤.២.២ ការធានាឲ្យមានមជ្ឈមណ្ឌលមានដំណើរការល្អប្រសើរសម្រាប់បណ្ដុះបណ្ដាលមេធាវី ដោយផ្តល់នូវការបណ្ដុះបណ្ដាលមូលដ្ឋាន ឯកទេស និងដំណោះស្រាយបញ្ហាដល់មេធាវី ទាំងអស់

ទាញយកព័ត៌មានលំអិត [PDF | 95KB]
អាទិភាពកំណត់៖

៤.១.១ គោលនយោបាយ និងលិខិតបទដ្ឋានស្តីពីតំណាងផ្នែកច្បាប់ និងជំនួយផ្នែកច្បាប់ រួមទាំងការធានានូវសេរីភាពរបស់អង្គការមិនមែនរដ្ឋាភិបាលដើម្បីផ្តល់ជំនួយផ្នែកច្បាប់(ដំណាក់កាលទី២)

៤.២.៣ ការកែលំអសីលធម៌សម្រាប់មេធាវី រួមទាំងការដាក់វិនយ័ឲ្យមានប្រសិទ្ឋភាព ដោយក្រុមប្រឹក្សាវិន័យនៅក្នុងគណៈមេធាវីស្របតាមគោលការណ៍សីលធម៌ ដែលបានផ្តល់ឲ្យសម្រាប់មេធាវី

ទាញយកព័ត៌មានលំអិត [PDF - 89KB]
អាទិភាពកំណត់៖

៤.២.៤ កែតម្រូវកម្មវិធីសិក្សានានាសម្រាប់ការទទួលបាននូវសញ្ញាប្រ័តផ្នែកនីតិសាស្ត្រ ឲ្យត្រូវទៅតាមសេចក្តីត្រូវការនៃការផ្តល់យោបល់ផ្នែកច្បាប់

៤.៣.១ ការបង្កើតបទប្បញ្ញត្តិច្បាប់នៅក្នុងច្បាប់នានាដែលពាក់ព័ន្ឋ(ក្រមនីតិវិធីរដ្ឋបាល ក្រមនីតិវិធីរដ្ឋប្បវេណី និងក្រមនីតិវិធីព្រហ្មទណ្ឌ ច្បាប់អង្គការស្តីពីការរៀបចំតុលាការ ច្បាប់ស្តីពីក្រុមប្រឹក្សាធម្មនុញ្ញ ។ល។ ) ដើម្បីកំណត់អំពីដំណើរការត្រឹមត្រូវ

៤.៣.២ ការធានានូវលទ្ឋភាពទទួលបានព័ត៌មាន ស្តីពីដំណើរការត្រឹមត្រូវ តាមរយៈបទប្បញ្ញត្តិច្បាប់ (ក្រមនីតិវិធីរដ្ឋបាល ក្រមនីតិវិធីរដ្ឋប្បវេណី និងក្រមនីតិវិធីព្រហ្មទណ្ឌ) និងតាមរយៈការិយាល័យទទួលសាធារណជន និងមុខងារផ្តល់ ព័ត៌មាននៅក្នុងតុលាការ និងប័ណ្ណផ្នត់ចេញដោយស្ថាប័នរដ្ឋាភិបាលពាក់ព័ន្ឋ

៤.៣.៣ អត្ថិភាពនៃការិយាល័យការពារសិទ្ឋិប្រជាពលរដ្ឋ (OMBUDSMAN)

ទាញយកព័ត៌មានលំអិត [PDF - 78KB]









របាយការណ៍
ស្វែងយកឯកសារ








































ដៃគូរអភិវឌ្ឍន៍
© រក្សាសិទិ្ធគ្រប់យ៉ាងដោយអគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាកំណែទម្រង់ច្បាប់និងប្រព័ន្ធយុតិ្តធម៌ ២០០៧-២០០៩