ទិសដៅជាយុទ្ធសាស្រ្តទីមួយៈ ពង្រឹងការការពារសិទ្ធិ និងសេរីភាពបុគ្គល

លទ្ធផលរំពឹងទុក៖
សិទ្ឋិ និងសេរីភាពបុគ្គលត្រូវបានជំរុញនិងបង្កលក្ខណៈ



យុទ្ឋសាស្ត្រ ៖

១.១. ផ្តល់ការបណ្ដុះបណ្ដាលហ្វឹកហ្វឺន និងកម្មវិធីយល់ដឹងអំពីសិទ្ឋិមនុស្ស និងសិទ្ឋិជាមូលដ្ឋាន រួមទាំងសិទ្ឋិ ពលរដ្ឋជាមូលដ្ឋាន ជាបឋមនៅថ្នាក់សហគមន៍ ដោយយកចិត្តទុកដាក់ជាពិសេស ទៅលើស្ត្រី កុមារ ជនជាតិភាគតិច និងអ្នកបាត់បង់ឱកាស រួមទាំងការបង្កើត និងការយល់ដឹង អំពីការចុះបញ្ជីសិទ្ឋិ និង យន្តការបណ្ដឹង។

១.២. ផ្តល់ការបណ្ដុះបណ្ដាលហ្វឹកហ្វឺន និងការយល់ដឹងដល់មន្ត្រីទាំងឡាយនៅក្នុងទីភ្នាក់ងារ អនុវត្តច្បាប់ អំពីសិទ្ឋិមូលដ្ឋាន រួមទាំងសិទ្ឋិពលរដ្ឋជាមូលដ្ឋាន និងសិទ្ឋិមនុស្ស ដែលមានចែង ក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងលទ្ឋភាពអនុវត្តស្តង់ដារិ៍អន្តរជាតិ នៅពេល អវត្តមានច្បាប់ជាតិ ឬក្នុងករណីលិខិត បទដ្ឋានគតិយុត្តមានទំនាស់គ្នា។

១.៣. បង្កើតសេចក្តីណែនាំ និងនីតិវិធីស្តង់ដារិ៍ ដើម្បីធានាលើកកំពស់សិទ្ឋិបុគ្គលតាមរយៈ ទីភ្នាក់ងារអនុវត្ត ច្បាប់។

១.៤. អនុម័ត និងពិនិត្យឡើងវិញនូវច្បាប់ការពារសិទ្ឋិរបស់បុគ្គល ក្នុងការរៀបចំអង្គការ ចូសលជាសមាគមសម្តែងមតិ និងសិទ្ឋិទទួលពត៌មាន ធានាឲ្យប្រពន្ឋ័ផ្សព្វផ្សាយ ស្ថាបន័ ស្រាវជ្រាវ និងសង្គមស៊ីវិលអាចអនុវត្តការត្រួតពិនិត្យមើល ប្រកបដោយប្រសិទ្ឋភាព លើរចនាសម្ពន្ឋ័របស់រដ្ឋ អាចធ្វើរបាយការណ៍អំពី បញ្ហានោះ រួមទាំងផ្តល់ជាគំនិតដល់ដំណើរ ការនយោបាយ និងអាចផ្តល់ចំណេះដឹងដោយមន្ត្រីអនុវត្តច្បាប់ ដើម្បីការពារសិទ្ឋិទាំងនេះ ។

១.៥. អត្ថិភាពនីតិវិធី នៅក្នុងក្របខណ្ខ័ស្ថាបន័មួយឯករាជ្យ និងមានប្រសិទ្ឋភាព សម្រាប់ចុះ បញ្ជីកម្មសិទ្ឋិ ។

១.៦. អត្ថិភាពមុខងារអំប៊ូដស៍ម៉ាន់ ។
អាទិភាពកំណត់៖

១.១.៤ ការបញ្ចូលសិទ្ឋិមនុស្ស និងពលរដ្ឋវិទ្យាទៅក្នុងកម្មវិធីសាលារៀន

១.២.២ ការស្ទង់មតិអំពីកម្មវិធីបណ្ដុះបណ្ដាលបច្ចុប្បន្នពីសិទ្ឋិមូលដ្ឋានសម្រាប់ទីភ្នាក់ងារ អនុវត្តច្បាប់ ដើម្បីរកឲ្យឃើញចន្លោះប្រហោង និងកន្លែងដែលត្រូវកែលំអ

១.២.៣ បង្កើតកម្មវិធី និងសម្ភារៈបណ្ដុះបណ្ដាលរួមទាំងការបង្កើតមុខវិជ្ជាសិទ្ឋិមនុស្សនៅ កម្រិតសាកលវិទ្យាលយ័ សម្រាប់កម្មវិធីបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងបណ្ដុះបណ្ដាលបន្ត (ការបណ្ដុះបណ្ដាលដំណោះស្រាយបញ្ហា និងឯកទេស ចាំបាច់)

១.៤.៥ ពិនិត្យលទ្ឋភាពធ្វើឲ្យប្រសើរឡើងនូវការរួមចំណែករបស់សង្គមស៊ីវិលក្នុងវិស័យ ច្បាប់ និងតុលាការ

១.៤.៦ ច្បាប់ស្តីពីអំពើហិង្សាក្នុងគ្រួសារ

ទាញយកព័ត៌មានលំអិត [PDF | 93KB]
អាទិភាពកំណត់៖

១.១.១ កម្មវិធីលើកកំពស់ការយល់ដឹងតាមរយៈការបណ្តុះបណ្តាលការអប់រំ -ល- ពាក់ព័ន្ធទៅនឹងសិទ្ធិមូលដ្ឋាននៅកំរិត សហគមន៍ និងគ្រឹះស្ថានសហគ្រាស រួមទាំងអំពីយន្តការរបាយការណ៍

១.៤.១ ច្បាប់ស្តីពីអង្គការមិនមែនរដ្ឋាភិបាល (សម្រាប់ធានាសង្គមស៊ីវិល)

១.៤.២ ច្បាប់ស្តីពីរបបសារព័ត៌មាន

១.៥.១ ការបង្កើតប្រព័ន្ឋសុរិយោដី/សារការី ។ល។

១.៦.១ ការបង្កើតការិយាល័យការពារសិទ្ឋប្រជាពលរដ្ឋ (អំប៊ូដស៍ម៉ាន់)

១.៧.១ ការបង្កើតវិទ្យាស្ថានឧក្រិដ្ឋវិទ្យា

ទាញយកព័ត៌មានលំអិត [PDF | 97KB]
អាទិភាពកំណត់៖

១.១.២ ការវិភាគលើការបណ្ដុះបណ្ដាល និងកម្មវិធីយល់ដឹងសម្រាប់ស្ត្រី កុមារ ជនជាតិភាគតិច និងអ្នកបាត់បង់ឱកាស ដើម្បីរកឲ្យឃើញនូវចន្លោះប្រហោង និងកន្លែងដែលត្រូវកែលំអ

១.១.៣ ការបោះពុម្ពផ្សាយឯកសារព័ត៌មានស្តីអំពីសិទ្ឋិមូលដ្ឋាន និងនីតិវិធីផ្សេងៗដោយ ស្ថាប័នពាក់ព័ន្ឋនានានៅក្នុង យុត្តាធិការរៀងៗខ្លួន រួមទាំងយន្តការរបាយការណ៍

១.២.១ ការអប់រំ និងការបណ្ដុះបណ្ដាលមន្ត្រីអនុវត្តច្បាប់

១.២.៤ ការបង្កើតផ្នែកពិសេសនៅក្នុងការិយាល័យនគរបាលដើម្បីដោះស្រាយ បណ្ដឹងរបស់ស្ត្រី និងកុមារ

១.៣.១ ក្រមនីតិវិធីរដ្ឋបាលរួមទាំងវិធានសម្រាប់ប្តឹងឧទ្ឋរណ៍

១.៣.២ បង្កើតនីតិវិធីប្រកបដោយស្តង់ដា ដើម្បីអនុវត្តករណីពាក់ព័ន្ឋទៅនឹងសិទ្ឋិមនុស្ស ដោយធ្វើជាសេចក្តីណែនាំ ស្របតាមក្រមនីតិវិធីរដ្ឋបាល និងដោយប្រើវិធីសាស្ត្រចូលរួម និងតាមរយៈការបណ្ដុះបណ្ដាល

១.៤.៣ ច្បាប់ស្តីពីលទ្ឋភាពទទួលបានព័ត៌មាន

១.៤.៤ ពិនិត្យឡើងវិញនូវច្បាប់ជាធរមាន ដើម្បីធានាឲ្យមានការលើកកម្ពស់ និងការគោរពសិទ្ឋិ ដើម្បីអនុវត្តសេរីភាព ក្នុងការសម្តែងមតិ នៅគ្រប់ទិដ្ឋភាពទាំងអស់

ទាញយកព័ត៌មានលំអិត [PDF - 79KB]









របាយការណ៍
ស្វែងយកឯកសារ








































ដៃគូរអភិវឌ្ឍន៍
© រក្សាសិទិ្ធគ្រប់យ៉ាងដោយអគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាកំណែទម្រង់ច្បាប់និងប្រព័ន្ធយុតិ្តធម៌ ២០០៧-២០០៩