លទ្ធផលរំពឹងទុក៖
ដសមត្ថភាព និងមធ្យោបាយត្រូវបានផ្ដល់នៅក្នុងវិស័យផែនការកម្ម និងធ្វើថវិកាត្រួតពិនិត្យ តាមដានមើលនិងការធ្វើ របាយការណ៍ ដើម្បីធ្វើឱ្យការអនុវត្ដ មានការទទួលខុសត្រូវមានប្រសិទ្ធភាព និងគ្រប់គ្រាន់
អាទិភាពកំណត់៖
៧.៤.១ បង្កើតប្រព័ន្ឋពិនិត្យតាមដាននៃវិសយ័យុត្តិធម៌ ដើម្បីវាស់វែងការអនុវត្តទូទៅ រួមទាំងរដ្ឋបាលនៃវិស័យនេះ ដើម្បីជាមគ្គុទេសក៍សម្រាប់កំណែទម្រង់ទាំងមូល
៧.៥.១ ការអភិវឌ្ឍនិងការរក្សានូវប្រព័ន្ឋរួមមួយអំពីការធ្វើផែនការ ការរៀបចំថវិកា និងសវនកម្ម ការតាមដាន និងការធ្វើរបាយការណ៍ ស្របទៅតាមផែនការកម្មរបស់ រាជរដ្ឋាភិបាល និងក្របខ័ណ្ឌចំណាយរយៈពេលមធ្យម (ដំណាក់កាលទី១)
៧.៥.២ ផែនការការងារសម្រាប់នគរបាល ប្រព័ន្ឋពន្ឋនាគារ អយ្យការ រដ្ឋបាលតុលាការ និងស្ថាប័នផ្សេងៗទៀតនៃវិស័យច្បាប់ និងតុលាការ រួមទាំងសាលារៀនរបស់វិស័យច្បាប់ និងតុលាការ (ដំណាក់កាលទី១)
៧.៧.១ កសាងសមត្ថភាពចាំបាច់របស់ស្ថាប័ននីមួយៗ ដើម្បីបំពេញអណត្តិរបស់ខ្លួន ដោយការអភិវឌ្ឍន៍គោលនយេបាយគ្រប់គ្រងធនធានមនុស្ស
ទាញយកព័ត៌មានលំអិត [PDF - 102KB]
អាទិភាពកំណត់៖
៧.៥.១ ការអភិវឌ្ឍ និងការរក្សានូវប្រព័ន្ឋរួមមួួយអំពីការធ្វើផែនការ ការរៀបចំថវិកា និងសវនកម្ម ការតាមដាន និងការធ្វើរបាយការណ៍ ស្របទៅតាមផែនការរបស់រាជរដ្ឋាភិបាល និងក្របខ័ណ្ឌចំណាយរយៈពេលមធ្យម (ដំណាក់កាលទី២)
៧.៥.២ ផែនការការងារសម្រាប់នគរបាល ប្រព័ន្ឋពន្ឋនាគារ អយ្យការ រដ្ឋបាលតុលាការ និងស្ថាប័នផ្សេងៗទៀតនៃវិស័យច្បាប់ និងតុលាការ រួមទាំងសាលារៀនរបស់វិស័យច្បាប់ និងតុលាការ (ដំណាក់កាលទី២)
៧.៦.១ រៀបចំអង្គភាពផែនការផ្ទៃក្នុង ដើម្បីជួយដល់ការបំពេញអាណត្តិរបស់ស្ថាប័ន និងរៀបចំប្រមូលព័ត៌មានប្រតិបត្តិការ (ទិន្នន័យស្ថិតិ )
៧.៦.២ ការធ្វើឲ្យមានទស្សនៈរួមគ្នារវាងស្ថាប័ននៃវិស័យយុត្តិធម៌ ជាពិសេសទាក់ទងនឹងការទទួលព័ត៌មានប្រតិបត្តិ
ទាញយកព័ត៌មានលំអិត [PDF - 96KB]
អាទិភាពកំណត់៖
៧.១.១ ការអនុម័តច្បាប់អង្គការ និងច្បាប់ស្តីពីស្ថាប័នរដ្ឋបាល និងស្ថាប័នយុត្តិធម៌ (ការរៀបចំតុលាការ ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ក្រុមប្រឹក្សាធម្មនុញ្ញ ក្រសួង និងស្ថាប័នប្រតិបត្តិដទៃទៀត នគរបាល ប្រព័ន្ឋពន្ឋនាគារ និង ក្រុមប្រឹក្សាវិនយ័)ដែល ធានាឲ្យមានការសម្របសម្រួលក្នុងការបំពេញអាណត្តិរបស់ស្ថាប័ននីមួយៗ
៧.២.១ ការអនុម័តក្រមនីតិវិធី រួមទាំងក្រមនីតិវិធីរដ្ឋបាល ច្បាប់ស្តីពីការិយាល័យ ការពារ សិទ្ឋិប្រជាពលរដ្ឋ (OMBUDSMAN) ច្បាប់ស្តីពីលទ្ឋភាពទទួលបានព័ត៌មាន ដោយផ្តោតជាពិសេសទៅលើការធានានូវតម្លាភាពក្នុងស្ថាប័ន វិសយ័យុត្តិធម៌
៧.៣.១ ក្រមសីលធម៌សម្រាប់នគរបាល មន្ត្រីពន្ឋនាគារ មន្ត្រីតុលាការ (ចៅក្រម ព្រះរាជអាជ្ញា មន្ត្រីយុត្តិធម៌) និងមន្ត្រីរាជការឯទៀត បន្ថែមទៅដោយឧត្តមក្រុមប្រឹក្សា នៃអង្គចៅក្រមដែលមានដំណើរការល្អ ក្រុមប្រឹក្សាសេវាយុត្តិធម៌ ក្រុមប្រឹក្សាវិនយ័ សម្រាប់មន្ត្រីនគរបាល ក្រុមប្រឹក្សាវិនយ័សម្រាប់មន្ត្រីរាជការ ដើម្បីធានាឲ្យការអនុវត្ត មានប្រសិទ្ឋភាព
៧.៣.២ បទប្បញ្ញត្តិច្បាប់និងសេចក្តីណែនាំ អំពីទំនាស់ផលប្រយោជន៍
៧.៣.៣ បង្កើតបទដ្ឋានអប្បបរមាសម្រាប់ការទទួលបានសញ្ញាបត្រ័ផ្នែកនីតិសាស្ត្រឬរដ្ឋបាលសាធារណៈ
៧.៣.៤ សាលាសម្រាប់ចៅក្រម មន្ត្រីតុលាការ នគរបាល ប្រព័ន្ឋពន្ឋនាគារ និងសម្រាប់ការអប់រំមូលដ្ឋានដល់មន្ត្រីរាជការ រួមទាំងកម្មវិធីបណ្ដុះបណ្ដាលបន្ត
៧.៣.៥ វិធានការប្រឆាំងអំពើពុករលួយ រួមទាំងច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ
៧.៣.៦ អត្ថិភាពនៃមុខងាររបស់ការិយាល័យការពារសិទ្ឋិប្រជាពលរដ្ឋ (OMBUDSMAN)
៧.៨.១ បទប្បញ្ញត្តិស្តីពីការរៀបចំបង្កើតរបាយការណ៍ប្រចាំឆ្នាំ សម្រាប់សេវាកម្មនៅ ក្នុងវិសយ័យុត្តិធម៌
ទាញយកព័ត៌មានលំអិត [PDF - 91KB]